ព្រះត្រៃបិដក ភាគ ១៥
បានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ។ ម្នាលមាណព ដូចជាអ្នកផ្ងូតទឹកក្តី កូនសិស្សរបស់អ្នកផ្ងូតទឹកក្តី ដែលជាអ្នកឈ្លាសវៃ រោយរាយនូវលំអិតសម្រាប់ងូត ក្នុងភាជន៍សម្រិទ្ធិ ហើយស្រោច ប្រស់ព្រំដោយទឹក ឯដុំលំអិត សម្រាប់ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុង ខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុបានសម្រេចបឋមជ្ឈាន ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុស្ងាត់ចាកកាមទាំងឡាយហើយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះ។
ID: 636811833715639605
ទៅកាន់ទំព័រ៖