ព្រះត្រៃបិដក ភាគ ១៥

 [​១២៨​]​ ​ម្នាល​មាណព​ ​មួយវិញទៀត​ ​ភិក្ខុ​បាន​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ហើយ​ ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​ជាក់ច្បាស់​ក្នុង​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯង​ ​គ្មាន​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​សម្រាន្ត​ឥរិយាបថ​នៅ​។​ ​ភិក្ខុ​នោះ​ ​តែង​ញុំាង​ករជកាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​មាណព​ ​ដូចជា​អន្លង់​ទឹក​ដ៏​ជ្រៅ​ ​មាន​ទឹកជោរ​ឡើង​ ​ប្រឡាយ​ជាទី​ហូរ​នៃ​ទឹក​ ​ក្នុង​ទិសខាងកើត​ ​នៃ​អន្លង់​ទឹក​នោះ​ ​ក៏​មិន​មាន​ឡើយ​ ​ប្រឡាយ​ជាទី​ហូរ​នៃ​ទឹក​ក្នុង​ទិសខាងត្បូង​ ​ក៏​មិន​មាន​ ​ប្រឡាយ​ជាទី​ហូរ​នៃ​ទឹក​ក្នុង​ទិសខាងលិច​ ​ក៏​មិន​មាន​ ​ប្រឡាយ​ជាទី​ហូរ​នៃ​ទឹក​ ​ក្នុង​ទិសខាងជើង​ ​ក៏​មិន​មាន​ ​បើ​មាន​ភ្លៀង​បង្អុរ​ចុះ​នូវ​ធារទឹក​ដោយ​ប្រពៃ​ ​សព្វ​ៗ​កាល​ ​ធារទឹក​ត្រជាក់​ ​ក៏​ស្រាប់តែ​ជោរ​ឡើង​អំពី​អន្លង់​ទឹក​នោះ​ ​ហើយ​ញុំាង​អន្លង់​ទឹក​នោះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​នោះ​ឯង​ ​ប្រទេស​បន្តិចបន្តួច​នៃ​អន្លង់​ទឹក​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​មិនបាន​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636811833955053298
ទៅកាន់ទំព័រ៖