ព្រះត្រៃបិដក ភាគ ១៥

ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​ ​មិន​មាន​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ដែល​បាន​ទុតិយជ្ឈាន​ ​ដ៏​ដូច្នោះឯង​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​បាន​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ហើយ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​សម្រាន្ត​ឥរិយាបថ​នៅ​ ​ភិក្ខុ​នោះ​ ​តែង​ញុំាង​ករជកាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ប្រទេស​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​មាន​ឡើយ​ ​ដោយ​អំពើ​ណា​។​ ​អំពើ​នេះឯង​ ​ជាស​មា​ធិ​របស់​ភិក្ខុ​នោះ​ដែរ​។​ ​
 [​១២៩​]​ ​ម្នាល​មាណព​ ​មួយវិញទៀត​ ​ភិក្ខុ​នឿយណាយ​ ​ចាក​បីតិ​ ​ហើយ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​ ​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​ថា​ ​បុគ្គល​ដែល​បាន​នូវ​តតិយជ្ឈាន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ​សម្រាន្ត​ឥរិយាបថ​នៅ​។​ ​ភិក្ខុ​នោះ​ ​តែង​ញុំាង​ករជកាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636811834209137831
ទៅកាន់ទំព័រ៖