ព្រះត្រៃបិដក ភាគ ១៥

 [​១៣០​]​ ​ម្នាល​មាណព​ ​មួយវិញទៀត​ ​ព្រោះ​លះបង់​នូវ​សុខ​ ​ព្រោះ​លះបង់​នូវ​ទុក្ខ​ ​ព្រោះ​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ហើយ​ ​ភិក្ខុ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​ ​មិនជា​ទុក្ខ​ ​មិនជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដែល​កើតអំពី​ឧបេក្ខា​ ​សម្រាន្ត​ឥរិយាបថ​នៅ​។​ ​ភិក្ខុ​នោះ​ ​តែង​ញុំាង​ករជកាយ​នេះ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ឡើយ​។​ ​ម្នាល​មាណព​ ​ដូច​បុរស​យក​សំ​ពត់​សស្អា​ត​ ​ដណ្តប់​កាយ​ ​ព្រមទាំង​ក្បាល​ ​អង្គុយ​នៅ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​បុរស​នោះ​ឯង​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​សំ​ពត់​សស្អា​ត​ ​មិន​មាន​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​ព្រោះ​លះបង់​នូវ​សុខៈ​។​បេ​។​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​សម្រាន្ត​ឥរិយាបថ​នៅ​ ​ភិក្ខុ​នោះ​ ​តែង​ញុំាង​ករជកាយ​នេះ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ឡើយ​ ​ដូច្នោះឯង​ ​ដោយ​អំពើ​ណា​ ​។​ ​អំពើ​នេះឯង​ ​ជាស​មា​ធិ​ ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​មាណព​ ​នេះឯង​ ​ជា
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636811834694045566
ទៅកាន់ទំព័រ៖