ព្រះត្រៃបិដក ភាគ ១៥

 [​១៣១​]​ ​មាណព​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​អរិយ​បញ្ញា​ខន្ធ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​បាន​ពោល​សរសើរ​ហើយ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​អានន្ទ​តប​ថា​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​ផ្ចង់​តម្រង់​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណទស្សនៈ​(​១​)​ ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាយ​របស់​អាត្មាអញ​នេះឯង​ ​មាន​រូប​ប្រកបដោយ​មហាភូតរូប៤​ ​កើតមក​អំពី​មាតា​ ​បិតា​ ​មាន​សេចក្តី​ចំរើន​ ​ដោយ​ជាតិ​បាយ​ ​និង​នំ​ ​មានការ​លាប​ ​ដុសខាត់​ ​បំបាត់​ក្លិនអាក្រក់​ ​និង​ការ​គក់ច្របាច់​ជានិច្ច​ ​និង​ការ​បែកធ្លាយ​ ​ខ្ចាត់ខ្ចាយ​ទៅជាធម្មតា​ ​ក៏​វិញ្ញាណ​របស់​អាត្មាអញ​នេះ​ ​អាស្រ័យ​នៅក្នុង​កាយ​នេះ​ ​ជាប់​នៅក្នុង​កាយ​នេះ​។​ ​ម្នាល​មាណព​ ​ដូច​កែវពិទូរ្យ​ដ៏​ល្អ​ ​មាន​ជាតិ​ដ៏​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​មាន​សម្បុរ​ភ្លឺ​ថ្លា​ ​ជ្រះថ្លា​ដោយ​វិសេស​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​(​មាន​ដុសលាង​ជាដើម​)​ ​ប្រសិនបើ​គេ​ដោត​អំបោះ​ទៅ​ក្នុង​កែវ​នោះ​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​មគ្គញ្ញាណ​ក្តី​ ​ផលញ្ញាណ​ក្តី​ ​សព្វញ្ញុតញ្ញាណ​ក្តី​ ​បច្ចវេក្ខណញ្ញាណ​ក្តី​ ​វិបស្សនាញាណ​ក្តី​ ​លោក​ហៅថា​ ​ញាណទស្សនៈ​ ​តែ​ក្នុង​ទីនេះ​ ​ព្រះ​ថេរៈ​ ​សំដែង​សំដៅ​វិបស្សនាញាណ​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636811835294239896
ទៅកាន់ទំព័រ៖