ព្រះត្រៃបិដក ភាគ ១៥

ម្នាល​មាណព​ ​ភិក្ខុ​ ​ដែល​បាន​ញាណទស្សនៈ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​។​បេ​។​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​និមិ្មត​នូវ​កាយ​ ​ដែល​សម្រេច​មក​អំពី​ចិត្ត​ ​ដោយ​អំពើ​ណា​។​បេ​។​ ​អំពើ​នេះឯង​ ​ជា​បញ្ញា​របស់​ភិក្ខុ​នោះ​។​
 [​១៣៣​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តាក់តែង​ឫទ្ធិ​។​ ​ភិក្ខុ​នោះ​ ​រមែង​បាន​នូវ​ការ​តាក់តែង​ឫទ្ធិ​ជាច្រើន​ប្រការ​ ​គឺថា​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​ដើរទៅ​មិន​ជាប់ជំពាក់​នឹង​ទីវាល​ ​ទី​ខាងក្រៅ​ ​ទី​ខាងក្រៅ​ជញ្ជាំង​ ​ទី​ខាងក្រៅ​កំពែង​ ​និង​ទី​ខាងក្រៅ​ភ្នំ​ ​ដូចជា​ដើរទៅ​ក្នុង​អាកាស​ក៏បាន​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​ការ​ងើបឡើង​ ​ឬ​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូចជា​ងើបឡើង​ ​ឬ​មុជ​ចុះ​ក្នុងទឹក​ក៏បាន​ ​ដើរ​លើទឹក​ ​ក៏​មិន​បែកធ្លាយ​ទឹក​ ​ហាក់ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ទៅ​ឯអាកាស​ទាំង​ភ្នែន​ ​ដូចជា​សត្វ​សកុណជាតិ​ ​ដែល​មាន​ស្លាប​ក៏បាន​ ​យកដៃ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636811836062353829
ទៅកាន់ទំព័រ៖