ព្រះត្រៃបិដក ភាគ ១៥

គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តាក់តែង​ឫទ្ធិ​បាន​ ​ភិក្ខុ​នោះ​ ​រមែង​បាន​នូវ​ការ​តាក់តែង​ឫទ្ធិ​ ​ជាច្រើន​ប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​។​បេ​។​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​អំពើ​នេះឯង​ ​ជា​បញ្ញា​របស់​ភិក្ខុ​នោះ​។​
 [​១៣៤​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​។​បេ​។​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ទិព្វសោត​ធាតុ​ ​(​ត្រចៀក​ទិព្វ​)​។​ ​ភិក្ខុ​នោះ​ ​រមែង​ឮ​នូវ​សម្លេង​ពីរ​យ៉ាង​បាន​ ​គឺ​សម្លេង​ជា​ទិព្វ១​ ​សម្លេង​ជា​របស់​មនុស្ស​ធម្មតា១​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ដោយ​ទិព្វសោត​ធាតុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​សោត​ធាតុ​ ​ជា​របស់​មនុស្ស​ធម្មតា​។​ ​ម្នាល​មាណព​ ​ដូច​បុរស​ ​អ្នកដើរ​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​បុរស​នោះ​ ​ឮ​សម្លេង​ស្គរធំ​ក្តី​ ​សម្លេង​សំភោរ​ក្តី​ ​សម្លេង​ស័ង្ខ​ក្តី​ ​សម្លេង​ស្គរជ័យ​ក្តី​ ​សម្លេង​ស្គរ​តូច​ក្តី​ ​បុរស​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សម្លេង​ស្គរធំ​ដូច្នេះ​ក្តី​ ​សម្លេង​សំភោរ​ដូច្នេះ​ក្តី​ ​សម្លេង​ស័ង្ខ​ដូច្នេះ​ក្តី​ ​សម្លេង​ស្គរជ័យ​ដូច្នេះ​ក្តី​ ​សម្លេង​ស្គរ​តូច​ដូច្នេះ​ក្តី​ ​ដូចម្តេច​មិញ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636811836589223964
ទៅកាន់ទំព័រ៖