ព្រះត្រៃបិដក ភាគ ១៥

ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​រួញ​ថយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួញ​ថយ​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​ចិត្ត​ដល់​នូវ​ភាវៈ​ជាធំ​ ​បានខាង​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ ​គឺ​កាមាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​កាមាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​ ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​ដែល​តាំង​ខ្ជាប់ខ្ជួន​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​ចិត្ត​ដែល​មិនទាន់​បាន​តាំង​ខ្ជាប់ខ្ជួន​ក្តី​(​១​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​បាន​តាំង​ខ្ជាប់ខ្ជួន​ ​ចិត្ត​ដែល​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​។​ ​ម្នាល​មាណព​ ​ដូច​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​ដែល​នៅក្មេង​ ​ជា​ក្រមុំ​ ​ក​ម្លោះ​ ​នៅ​កំពុង​ចូលចិត្ត​ ​នឹង​គ្រឿងប្រដាប់​តាក់តែង​រាងកាយ​ ​កាល​ឆ្លុះមើល​ស្រមោល​មុខ​ ​របស់​ខ្លួន​នៅក្នុង​កញ្ចក់​ ​ដ៏​ស្អាត​ ​ផូរផង់​ក្តី​ ​ក្នុង​ភាជន៍​ដ៏​ពេញដោយ​ទឹកថ្លា​ក្តី​ ​បើ​ស្រមោល​មុខ​របស់​ខ្លួន​ ​ប្រកបដោយ​ទោស​ ​មាន​មុន​ ​(​ជាដើម​)​ក្តី​ ​
​(​១​)​ ​ចិត្តជា​អប្បនាសមាធិ​ ​ឬ​ឧបចារសមាធិ​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636811837751970470
ទៅកាន់ទំព័រ៖