ព្រះត្រៃបិដក ភាគ ១៥
ក៏ដឹងថា ប្រកបដោយទោស បើស្រមោលមុខរបស់ខ្លួន មិនប្រកបដោយទោសក្តី ក៏ដឹងថា មិនប្រកបដោយទោស ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានចេតោបរិយញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវចិត្តរបស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់បានរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បានរួចស្រឡះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។
[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ រលឹកខន្ធដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន
ID: 636811838052657668
ទៅកាន់ទំព័រ៖