ព្រះត្រៃបិដក ភាគ ១៥
បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ ទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ ឥឡូវនេះ អាត្មាអញ ត្រឡប់មកពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបុព្វេនិវាសានុស្សតិញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកនូវបុព្វេនិវាសជាច្រើនប្រការ រលឹកបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ។បេ។ ភិក្ខុនោះ រលឹកបាននូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់បុរសនោះ។
[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ គឺសេចក្តីដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែល
ID: 636811838564306933
ទៅកាន់ទំព័រ៖