ព្រះត្រៃបិដក ភាគ ១៥

ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​មាណព​ ​ដូចជា​ប្រាសាទ​ ​ដែល​តាំងនៅ​ក្បែរផ្លូវ​ត្រឡែងកែង​ ​ជា​កណ្តាល​ក្រុង​ ​បុរស​ដែល​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​ឈរ​នៅ​លើ​ប្រាសាទ​នោះ​ ​គប្បី​ឃើញ​នូវ​មនុស្ស​ទាំងឡាយ​ ​ដែល​ចូល​ទៅកាន់​ផ្ទះ​ក្តី​ ​ចេញ​អំពី​ផ្ទះ​ក្តី​ ​ត្រាច់​សញ្ចរ​អំពី​ច្រក​ផ្លូវ​ ​ទៅកាន់​ថ្នល់​ក្តី​ ​ដែល​អង្គុយ​ក្បែរផ្លូវ​ត្រឡែងកែង​ ​នា​កណ្តាល​ក្រុង​ក្តី​ ​បុរស​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​មនុស្ស​ទាំង​នុ៎ះ​ ​ដើរចូល​មកកាន់​ផ្ទះ​ ​មនុស្ស​ទាំង​នុ៎ះ​ ​ចេញ​មក​អំពី​ផ្ទះ​ ​មនុស្ស​ទាំង​នុ៎ះ​ ​សញ្ចរ​អំពី​ច្រក​ផ្លូវ​ ​ទៅកាន់​ថ្នល់​ ​មនុស្ស​ទាំង​នុ៎ះ​ ​អង្គុយ​នៅ​ក្បែរផ្លូវ​ត្រឡែងកែង​ ​នា​កណ្តាល​ក្រុង​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​ដែល​បាន​សត្តា​នំ​ចុតូ​ប​បាត​ញ្ញាណ​ ​ក៏​ដូច្នោះឯង​។​បេ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​។​បេ​។​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ ​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​សត្តា​នំ​ចុតូ​ប​បាត​ញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ទាបថោក​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​អំពើ​ណា​។​ ​អំពើ​នេះឯង​ ​ជា​បញ្ញា​របស់​ភិក្ខុ​នោះ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636811843327809389
ទៅកាន់ទំព័រ៖