ព្រះត្រៃបិដក ភាគ ១៥
គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ ករណីយកិច្ចដទៃ នៃអាត្មាអញ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។
[១៣៩] ម្នាលមាណព នេះឯងជាអរិយបញ្ញាខន្ធ ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅទៀត ក្នុងសាសនានេះ មិនមានឡើយ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចំរើន អរិយបញ្ញាខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយបញ្ញាខន្ធ ដែលបរិបូណ៌យ៉ាងនេះ ក្នុងសមណព្រាហ្មណ៍ទាំងឡាយដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើតទៅទៀត មិនមានឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកម្ចាស់ សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងារនូវ
ID: 636811844454303821
ទៅកាន់ទំព័រ៖