ព្រះត្រៃបិដក ភាគ ១៥
[២] សម័យនោះឯង កូដទន្តព្រាហ្មណ៍កំពុងចាត់ចែងមហាយ័ញ្ញ (ការបូជាធំ)។ ព្រាហ្មណ៍នោះ បានយកគោឈ្មោល ៧០០ កូនគោឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ទៅចងទុកនឹងបង្គោល សម្រាប់យញ្ញពិធី។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកខានុមត្តៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានមកដល់ខានុមត្តគ្រាម គង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ក៏កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើននោះ ឮពីរោះ ខ្ចរខ្ចាយ សុះសាយមកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក
ID: 636811774383946026
ទៅកាន់ទំព័រ៖