ព្រះត្រៃបិដក ភាគ ១៥

សូម​ព្រះរាជា​ដ៏​ចំរើន​ ​(​ប្រកប​ការ​ដូច្នេះ​)​ ​ពួក​ជន​ណា​ ​អាច​ធ្វើស្រែ​ ​រក្សា​គោ​ក្នុង​ជនបទ​របស់​ព្រះរាជា​ដ៏​ចំរើន​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ប្រទាន​ពូជធារ​ ​និង​ភត្តាហារ​ដល់​ពួក​ជន​នោះ​ ​ពួក​ជន​ណា​អាច​ខ្មីឃ្មាត​ ​ក្នុង​ការ​ជួញ​ក្នុង​ជនបទ​របស់​ព្រះរាជា​ដ៏​ចំរើន​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ប្រទាន​ព្រះរាជទ្រព្យ​ជាដើម​ទុន​ ​ដល់​ជន​ទាំងនោះ​ ​ពួក​រាជបុរស​ណា​ ​ដែល​ប្រឹងប្រែង​ធ្វើ​រាជការ​ ​ក្នុង​ជនបទ​របស់​ព្រះរាជា​ដ៏​ចំរើន​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​កំណត់​នូវ​បៀ​វ័ត្សរ៍​ ​ដល់​រាជបុរស​ទាំងនោះ​ ​ទើប​មនុស្ស​ទាំងនោះ​ ​នឹង​ខំ​ខ្វល់ខ្វាយ​ ​ក្នុង​មុខការ​របស់​ខ្លួន​ ​និង​មិន​បៀតបៀន​នូវ​ជនបទ​របស់​ព្រះរាជា​ឡើយ​ ​ឯ​គំនរ​នៃ​ព្រះរាជទ្រព្យ​ ​ក៏​នឹង​មាន​ច្រើនឡើង​ ​ពួក​អ្នកជនបទ​ ​ក៏​តាំងនៅ​ដោយ​ក្សេមក្សាន្ត​ ​មិន​មាន​ចំរូង​ ​គឺ​ចោរ​ ​មិន​មាន​មនុស្ស​បៀតបៀន​គ្នា​ឡើយ​ ​មនុស្ស​ទាំងឡាយ​ ​ក៏​នឹង​ពេញចិត្ត​ ​ត្រេកអរ​ ​រីករាយ​ ​បញ្ចើច​កូន​ឲ្យ​រាំរែក​លើ​ទ្រូង​ ​ប្រហែលជា​នឹង​មិន​ចាំបាច់​បិទទ្វារ​ផ្ទះ​ក៏បាន​ ​(​ព្រោះ​មិន​មាន​ចោរ​)​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ទទួលពាក្យ​ព្រាហ្មណ៍​បុរោហិត​ថា​ ​យ៉ាងហ្នឹង​ល្អ​ហើយ​ ​ពួក​ជន​ណា​ខ្មីឃ្មាត​ ​ក្នុង​ការ​ភ្ជួរស្រែ​ ​និង​រក្សា​គោ​ក្នុង​ជនបទ​របស់​ព្រះរាជា​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ក៏បាន​ប្រទាន​ពូជធារ​ ​និង​ភត្តាហារ​ដល់​ជន​ទាំងនោះ​ ​ពួក​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636811779236263563
ទៅកាន់ទំព័រ៖