ព្រះត្រៃបិដក ភាគ ១៥

ភាជន៍​ ​ដែល​ផ្កាប់​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​បំភ្លឺ​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ចក្ខុ​ ​(​ភ្លឺ​)​ ​នឹង​មើលឃើញ​រូប​ទាំងឡាយ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​។​

​ចប់​ ​សុភ​សូត្រ​ ​ទី១០​។​

ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636811844762221433
ទៅកាន់ទំព័រ៖