ព្រះត្រៃបិដក ភាគ ១៥
ដល់ពួកគ្រហស្ថ អ្នកស្លៀកពាក់សដូច្នេះឡើយ។ កេវដ្តគហបតិបុត្រ បានក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគ ជាគំរប់២ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានតាំងព្រះមានព្រះភាគ (ឲ្យសំដែង)ទេ ខ្ញុំព្រះអង្គ គ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បាន សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលនូវសេចក្តីនេះទៀត) ជាគំរប់៣ដងផង។បេ។
[១៤១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ បាដិហារ្យ៣យ៉ាងនេះ ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន បាដិហារ្យ៣យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ១ អាទេសនាបាដិហារ្យ១ អនុសាសនីបាដិហារ្យ១។ ម្នាលកេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ
ID: 636811845753108109
ទៅកាន់ទំព័រ៖