ព្រះត្រៃបិដក ភាគ ១៥

បាន​នូវ​ឥទ្ធិ​វិធី​ ​គឺ​ការ​តាក់តែង​ឫទ្ធិ​បាន​ជាច្រើន​ប្រការ​ ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​ម្នាក់​ក៏បាន​ ​ដើរទៅ​មិន​ជាប់ជំពាក់​នឹង​ទីវាល​ ​ទី​ខាងក្រៅ​ ​ទី​ខាងក្រៅ​ជញ្ជាំង​ ​ទី​ខាងក្រៅ​កំពែង​ ​និង​ទី​ខាងក្រៅ​ភ្នំ​ ​ដូចជា​ដើរទៅ​ ​ក្នុង​អាកាស​ក៏បាន​ ​ងើបឡើង​ទាំង​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូចជា​ងើប​មុជ​ ​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​ក្នុងទឹក​ ​ក៏​មិន​បែកធ្លាយ​ទឹក​ ​ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន​ ​ដូចជា​សកុណជាតិ​ ​ដែល​មាន​ស្លាប​ក៏បាន​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​នូវ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​កុលបុត្រ​ឯណា​នីមួយ​ ​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ ​ឃើញ​ភិក្ខុ​នោះ​ ​ដែល​បាន​នូវ​ឥទ្ធិ​វិធី​ជាច្រើន​ប្រការ​ ​គឺ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​ម្នាក់​ក៏បាន​ ​ដើរទៅ​មិន​ជាប់ជំពាក់​នឹង​ទីវាល​ ​ទី​ខាងក្រៅ​ ​ទី​ខាងក្រៅ​ជញ្ជាំង​ ​ទី​ខាងក្រៅ​កំពែង​ ​និង​ខាងក្រៅ​ភ្នំ​ ​ដូចជា​ដើរទៅ​ ​ក្នុង​អាកាស​ក៏បាន​ ​ងើបឡើង​ ​ទាំង​មុជ​ចុះ​ក្នុង​ផែនដី​ ​ហាក់ដូចជា​ងើប​មុជ​ ​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​ក្នុងទឹក
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636811846117868972
ទៅកាន់ទំព័រ៖