ព្រះត្រៃបិដក ភាគ ១៥

ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ម្នា​លកេ​វដ្តៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ជន​ដែល​មិនទាន់​មាន​សទ្ធា​ ​មិនទាន់​មាន​សេចក្តី​ជ្រះថ្លា​នោះ​ ​នឹង​គប្បី​និយាយ​ពាក្យ​យ៉ាងនេះ​ ​ទៅ​នឹង​កុលបុត្រ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​ដែរ​ឬ​។​ ​កេវ​ដ្ត​គហបតិ​បុត្រ​ ​ក្រាបបង្គំទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​នោះ​គប្បី​និយាយ​ដែរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លកេ​វដ្តៈ​ ​តថាគត​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​ទោស​ក្នុង​ឥទ្ធិ​បាដិហារ្យ​នេះ​ហើយ​ ​ទើប​នឿយណាយ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ចាក​ឥទ្ធិ​បាដិហារ្យ​។​
 [​១៤២​]​ ​ម្នា​លកេ​វដ្តៈ​ ​ចុះ​ ​អាទេស​នា​បាដិហារ្យ​ ​តើ​ដូចម្តេច​។​ ​ម្នា​លកេ​វដ្តៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទាយ​នូវ​ចិត្ត​ខ្លះ​ ​ទាយ​នូវ​ចេតសិក​ខ្លះ​(​១​)​ ​ទាយ​នូវ​ការ​ត្រិះរិះ​ខ្លះ​ ​ទាយ​នូវ​ការពិចារណា​ខ្លះ​ ​របស់​ពួក​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ថា​ ​មនោ​របស់​អ្នក​យ៉ាងនេះ​ខ្លះ​ ​មនោ​របស់​អ្នក​ ​មាន​ប្រការ​ដូច្នេះ​ខ្លះ​ ​ចិត្ត​របស់​អ្នក​ដូច្នេះ​ខ្លះ​។​ ​កុលបុត្រ​ឯណា​នីមួយ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ ​ឃើញ​ភិក្ខុ​នោះ​ ​ដែល​ទាយ​នូវ​ចិត្ត​ខ្លះ​ ​ទាយ​នូវ​ចេតសិក​ខ្លះ​ ​ទាយ​នូវ​ការ​ត្រិះរិះ​ខ្លះ​ ​ទាយ​នូវ​ការពិចារណា​ខ្លះ​ ​របស់​ពួក​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ថា​ ​មនោ​របស់​អ្នក​យ៉ាងនេះ​ខ្លះ​ ​មនោ​របស់​អ្នក​ ​មាន​ប្រការ​ដូច្នេះ​ខ្លះ​
​(​១​)​ ​អដ្ឋកថា​ ​លោក​សំដៅយក​សោមនស្ស​ចេតសិក​ ​និង​ទោមនស្ស​ចេតសិក​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636811846759665680
ទៅកាន់ទំព័រ៖