ព្រះត្រៃបិដក ភាគ ១៥
ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់ជនដទៃ ដែលជាអ្នកមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លានោះ គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន មានវិជ្ជាមួយយ៉ាង ឈ្មោះមណិកា
(១) ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយវិជ្ជានោះថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ម្នាលកេវដ្តៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា
(១) អដ្ឋកថា ប្រាប់ វិជ្ជាឈ្មោះចិន្តាមណី។
ID: 636811847050552318
ទៅកាន់ទំព័រ៖