ព្រះត្រៃបិដក ភាគ ១៥

តតិយជ្ឈាន​។​ ​ចតុត្ថជ្ឈាន​ ​ហើយ​សម្រាន្ត​ឥរិយាបថ​នៅ​។​ ​ម្នា​លកេ​វដ្តៈ​ ​នេះ​តថាគត​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​បេ​។​ ​ភិក្ខុ​តម្រង់​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណទស្សនៈ​។​ ​ម្នា​លកេ​វដ្តៈ​ ​នេះ​តថាគត​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​បេ​។​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ម្នា​លកេ​វដ្តៈ​ ​នេះ​តថាគត​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​ ​ម្នា​លកេ​វដ្តៈ​ ​បាដិហារ្យ​ទាំង៣យ៉ាងនេះ​ឯង​ ​ដែល​តថាគត​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​។​
 [​១៤៥​]​ ​ម្នា​លកេ​វដ្តៈ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​ភិក្ខុ​មួយ​រូប​ ​ក្នុង​ភិក្ខុសង្ឃ​នេះឯង​ ​កើតមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​មហាភូតរូប​ទាំង៤នេះ​គឺ​ ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​។​ ​ម្នា​លកេ​វដ្តៈ​ ​លំដាប់នោះ​ ​ភិក្ខុ​ចូលកាន់​សមាធិ​ ​តាម​បែបផែន​នៃ​ចិត្ត​របស់​យោគី​ ​ដែល​តាំង​ខ្ជាប់​ដោយ​សមាធិ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636811848101752443
ទៅកាន់ទំព័រ៖