ព្រះត្រៃបិដក ភាគ ១៥
ទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ សក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ លុះចូលទៅដល់ហើយ ក៏សួរនូវសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះសួរយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ (ទេវតាឋិតនៅក្នុងឋានយាមៈ)។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រឈ្មោះតុសិតៈ (ទេវតាឋិតនៅក្នុងឋានតុសិត)។បេ។ ទេវបុត្រឈ្មោះសន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា ដែលឋិតនៅក្នុងឋាននិម្មានរតី)។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត (ទេវតា ឋិតនៅក្នុងឋានបរនិម្មិតវសវត្តី)។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តី
ID: 636811849998680941
ទៅកាន់ទំព័រ៖