ព្រះត្រៃបិដក ភាគ ១៥
(មិនខាន)។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់ព្រហ្មលោក ក៏កើតប្រាកដឡើង។
[១៤៧] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មថា ម្នាលអាវុសោទាំងឡាយ មហាភូតរូប៤នេះ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែង
(១) សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ មហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា
(១) ជាអ្នកចែកសត្វលោកឲ្យទៅជាក្សត្រ ជាព្រាហ្មណ៍ ជាដើម (ពាក្យនេះជាសេចក្តីយល់របស់ពួកព្រហ្មខ្លះៗ)។
ID: 636811850946835173
ទៅកាន់ទំព័រ៖