ព្រះត្រៃបិដក ភាគ ១៥

មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ ​(​មិនខាន​)​។​ ​ភិក្ខុ​នោះ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ឥឡូវនេះ​ ​មហាព្រហ្ម​នោះ​ ​នៅក្នុង​ទីណា​។​ ​ពួក​ទេវតា​នោះ​ ​ឆ្លើយតប​ថា​ ​បពិត្រ​ភិក្ខុ​ ​យើង​ទាំងឡាយ​ ​ក៏​មិនដឹង​ថា​ ​ព្រហ្ម​នៅក្នុង​ទីណា​ ​ឬនៅ​ក្នុង​ទី​ចំណែក​នៃ​ទិស​ណា​ដែរ​ ​បពិត្រ​ភិក្ខុ​ ​ប៉ុន្តែ​និមិត្ត​ទាំងឡាយ​តែង​ប្រាកដ​ ​ពន្លឺ​តែង​កើត​ច្បាស់​ ​រស្មី​តែង​កើត​ប្រាកដ​ក្នុង​ទីណា​ ​ព្រហ្ម​នឹង​មាន​ប្រាកដ​ក្នុង​ទីនោះ​ ​នេះ​ជា​បុព្វនិមិត្ត​ ​ដើម្បី​មាន​ប្រាកដ​នៃ​ព្រហ្ម​ ​គឺ​ពន្លឺ​ក៏​កើត​ច្បាស់​ ​រស្មី​មាន​ប្រាកដ​។​ ​ម្នា​លកេ​វដ្តៈ​ ​លំដាប់នោះ​ ​មិនយូរ​ប៉ុន្មាន​ឡើយ​ ​មហាព្រហ្ម​នោះ​ ​ក៏​មាន​រូប​ប្រាកដ​ឡើង​។​
 [​១៤៨​]​ ​ម្នា​លកេ​វដ្តៈ​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រកម​ហា​ព្រហ្ម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​សេចក្តី​នេះ​ ​នឹង​មហាព្រហ្ម​នោះ​ថា​ ​ម្នាល​អាវុសោ​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636811851261263157
ទៅកាន់ទំព័រ៖