ព្រះត្រៃបិដក ភាគ ១៥

បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​ ​ដូច្នេះទេតើ​។​ ​ម្នា​លកេ​វដ្តៈ​ ​មហាព្រហ្ម​នោះ​ ​បាន​ឆ្លើយតប​សេចក្តី​នេះ​នឹង​ភិក្ខុ​នោះ​ ​ជា​គំរប់២ដង​ទៀត​ថា​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ជា​ព្រហ្ម​ ​ឈ្មោះ​មហាព្រហ្ម​ ​គ្រប​សង្កត់​លើ​សត្វ​ឯទៀត​ ​សត្វ​ឯទៀត​ ​មិន​អាច​គ្រប​សង្កត់​លើ​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​គ្រប់យ៉ាង​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ ​ឲ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​ ​ជា​ឥស្សរៈ​ក្នុង​លោក​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជាចម្បង​ជាង​សត្វលោក​ ​ជា​អ្នក​បែង​សត្វលោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​របស់​សត្វ​ ​ដែល​ប្រសូត​ចេញ​មក​ហើយ​ ​និង​សត្វនៅ​ក្នុង​ផ្ទៃ​។​ ​ម្នា​លកេ​វដ្តៈ​ ​ភិក្ខុ​នោះ​ ​បាន​សួរ​នូវ​សេចក្តី​នេះ​ ​នឹង​មហាព្រហ្ម​ ​ជា​គំរប់៣ដង​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​មិនមែន​សួរ​អ្នក​យ៉ាងនេះ​ថា​ ​អ្នកជា​ព្រហ្ម​ ​ឈ្មោះ​មហាព្រហ្ម​ ​គ្រប​សង្កត់​លើ​សត្វ​ឯទៀត​ ​សត្វ​ឯទៀត​ ​មិន​អាច​គ្រប​សង្កត់​លើ​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​គ្រប់យ៉ាង​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​ ​ជា​ឥស្សរៈ​ក្នុង​លោក​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជាចម្បង​ជាង​សត្វលោក​ ​ជា​អ្នក​បែង​សត្វលោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​នៃ​សត្វ​ ​ដែល​ប្រសូត​ចេញ​មក​ហើយ​ ​និង​សត្វនៅ​ក្នុង​ផ្ទៃ​ ​ដូច្នេះ​ទេ​ ​ម្នាល​អាវុសោ​ ​ឯ​អាត្មា​សួរ​អ្នក​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636811851695517995
ទៅកាន់ទំព័រ៖