ព្រះត្រៃបិដក ភាគ ១៥

មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​ ​ដូច្នេះទេតើ​។​ ​
 [​១៤៩​]​ ​ម្នា​លកេ​វដ្តៈ​ ​គ្រានោះ​ ​មហាព្រហ្ម​នោះ​ ​ចាប់​ដើមដៃ​ភិក្ខុ​នោះ​ ​ហើយ​នាំ​ចៀសចេញ​ទៅ​ ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​និយាយ​សេចក្តី​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​បពិត្រ​ភិក្ខុ​ ​ទេវតា​ ​ដែល​រាប់បញ្ចូល​ក្នុង​ពួក​ព្រហ្ម​ទាំងនេះ​ឯង​ ​តែង​ស្គាល់​នូវ​ខ្ញុំ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​នីមួយ​ ​ឈ្មោះថា​ ​ព្រហ្ម​មិនដឹង​ ​មិនឃើញ​ ​មិន​ស្គាល់​ ​មិន​ធ្វើឲ្យ​ច្បាស់​នោះ​ ​មិន​មាន​ឡើយ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​មិន​ព្យាករ​ ​ក្នុង​ទី​ចំពោះមុខនៃ​ទេវតា​ទាំង​នុ៎ះ​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​សោត​ ​ក៏​មិនដឹង​ថា​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ដែរ​ ​បពិត្រ​ភិក្ខុ​ ​លោកម្ចាស់​ ​លះបង់​ចោល​ព្រះមានព្រះភាគ​ហើយ​ ​ដល់​នូវ​ការស្វែងរក​ ​(​បុគ្គល​)​ ​ខាងក្រៅ​វិញ​ ​ដើម្បី​ព្យាករណ៍​នូវ​ប្រស្នា​នេះ​ ​ដោយ​អំពើ​ណា​ ​អំពើនោះ​ ​លោកម្ចាស់​ធ្វើ​មិនល្អ​ទេ​ ​អំពើនោះ​ ​លោកម្ចាស់​ធ្វើខុស​ហើយ​ ​បពិត្រ​ភិក្ខុ​ ​ព្រោះ​ហេតុ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636811851955862886
ទៅកាន់ទំព័រ៖