ព្រះត្រៃបិដក ភាគ ១៥

ទៅកាន់​ទិស​ខាងលើ​ ​ទៅកាន់​ទិសតូច​ ​បើ​សត្វ​បក្សី​នោះ​ ​មើលឃើញ​ត្រើយ​សមុទ្រ​ជុំវិញ​ ​ក៏​ហើរ​បាត់​ទៅ​តែម្តង​ ​ប្រសិនបើ​ ​សត្វ​បក្សី​នោះ​ ​មើល​មិនឃើញ​ត្រើយ​សមុទ្រ​ជុំវិញ​ទេ​ ​ក៏​ហើរ​ត្រឡប់​មករ​ក​សំពៅ​នោះ​វិញ​ ​ម្នាល​ភិក្ខុ​ ​ខ្លួន​អ្នក​ ​បាន​ដើរ​ស្វែងរក​ ​(​បុគ្គល​)​ ​ដើម្បី​ព្យាករណ៍​នូវ​ប្រស្នា​នេះ​ ​រហូតដល់​ព្រហ្មលោក​ ​ក៏​ត្រឡប់​មកកាន់​សំណាក់​នៃ​តថាគត​វិញ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ ​ប្រស្នា​នេះ​ ​អ្នក​មិន​ត្រូវ​សួរ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាភូតរូប​ទាំង៤នេះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​តែង​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​ហ្ន៎​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ប្រស្នា​នោះ​ ​អ្នក​ត្រូវ​សួរ​យ៉ាងនេះ​ថា​។​
​[​១៥១​]​ ​អាបោធាតុ​ក្តី​ ​បឋវីធាតុ​ក្តី​ ​តេជោធាតុ​ក្តី​ ​វាយោធាតុ​ក្តី​ ​មិន​តាំងនៅ​ក្នុង​ទីណា​ ​(​ឧបា​ទាយ​រូប​)​ ​ដែល​មាន​សណ្ឋាន​វែង​ក្តី​ ​ខ្លី​ក្តី​ ​តូច​ក្តី​ ​ធំ​ក្តី​ ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​រលត់​ក្នុង​ទីណា​ ​នាម​ ​និង​រូប​រលត់​ ​ឥតមាន​សេសសល់​ក្នុង​ទីណា​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636811852489293396
ទៅកាន់ទំព័រ៖