ព្រះត្រៃបិដក ភាគ ១៥
ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចំរើន ជួយណែនាំយើងផង។ ព្រាហ្មណ៍បុរោហិត ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បើដូច្នោះ ពួកជនណា ទោះជាក្សត្រិយ៍ ដែលនៅក្នុងនិគមក្តី ដែលនៅក្នុងជនបទក្តី ដែលចុះចូលក្នុងជនបទរបស់ព្រះរាជាដ៏ចំរើន សូមព្រះរាជាដ៏ចំរើន ទ្រង់ហៅជនទាំងនោះមកប្រាប់ថា ម្នាលគ្នាយើង យើងចង់បូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចំរើនរាល់គ្នា យល់តាមយើង ពួកជនណាជាអាមាត្យ រាជបរិសទ្យ ក្នុងជនបទរបស់ព្រះរាជាដ៏ចំរើន ទោះនៅក្នុងនិគមក្តី នៅក្នុងជនបទក្តី។បេ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគមក្តី អ្នកជនបទក្តី។បេ។ ពួកគហបតី អ្នកសន្សំទ្រព្យជានិច្ច ជាអ្នកនិគមក្តី ជាអ្នកជនបទក្តី សូមព្រះរាជាដ៏ចំរើន ទ្រង់ហៅជនទាំងនោះមកហើយ ទ្រង់ប្រាប់ថា នែអ្នករាល់គ្នា យើងចង់បូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់យើងអស់កាលជាយូរអង្វែង ចូរអ្នកដ៏ចំរើនទាំងឡាយ យល់ព្រមតាមយើង។ ម្នាលព្រាហ្មណ៍ ព្រះបាទមហាវិជិតរាជ ក៏ទទួលពាក្យព្រាហ្មណបុរោហិតថា យ៉ាងហ្នឹងហើយ ជនទាំងឡាយណា ជាក្សត្រិយ៍ នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលចុះចូលមកក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏ទ្រង់
ID: 636811779842578242
ទៅកាន់ទំព័រ៖