ព្រះត្រៃបិដក ភាគ ១៥

ក៏​យ៉ាងនោះ​ដែរ​ ​អាត្មាអញ​ ​(​យល់​)​ ​ថា​ ​លោភ​ធម៌​ដ៏​លាមក​ ​អ្នកដទៃ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​។​ ​តមក​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្ត​ ​ចេញ​ចា​កស​ក្សត្រ​កូល​ ​ទៅ​បួស​ ​ហើយ​ទ្រង់ព្រះ​ដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​ប្រមាណ៥០០រូប​ ​បាន​ដល់​មក​ស្រុក​សាល​វតិ​កា​ហើយ​ ​កិត្តិសព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ពីរោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ទ្រង់​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យបាន​ត្រាស់​ដឹងផង​ ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ព្រះអង្គ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​កិរិយា​ដែល​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នេះ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636811854075724135
ទៅកាន់ទំព័រ៖