ព្រះត្រៃបិដក ភាគ ១៥

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​(​ផ្តាំឲ្យ​)​ ​ទូល​សួរ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័សរហួន​ ​កំលាំង​កាយ​ ​និង​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ឲ្យ​ទូល​និមន្ត​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​នេះ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​
 [​១៥៦​]​ ​លំដាប់នោះ​ ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​ ​រោសិ​កៈ​ ​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួចហើយ​ដើរចូល​ទៅ​រក​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយប្រាប់​សេចក្តី​នុ៎ះ​ ​ចំពោះ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ថា​ ​ខ្ញុំ​បាន​ទូល​ព្រះមានព្រះភាគ​នោះ​ ​តាម​ពាក្យ​របស់​អ្នក​ម្ចាស់​ហើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ឲ្យ​ទូល​សួរ​នូវ​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័សរហួន​ ​កំលាំង​កាយ​ ​និង​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ចំពោះ​ព្រះ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636811854562731990
ទៅកាន់ទំព័រ៖