ព្រះត្រៃបិដក ភាគ ១៥

មាន​ព្រះ​ភាគ​ ​ហើយ​ឲ្យ​និមន្ត​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​នេះ​ ​ឯ​ឥឡូវ​ ​ព្រះមានព្រះភាគ​នោះ​ ​ក៏​ទ្រង់​បាន​ទទួល​និមន្ត​ស្រេចហើយ​។​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ឲ្យ​តាក់តែង​ខាទនីយាហារ​ ​ដ៏​ឆ្ងាញ់​ពី​សារ​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​រួចហើយ​ ​ហៅ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​មក​និយាយ​ថា​ ​ម្នាល​រោសិ​កៈ​ជា​សំឡាញ់​ ​អ្នក​ចូរ​មក​អាយ​ ​អ្នក​ចូរ​ទៅ​រក​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះសមណគោតម​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​ ​ទទួលពាក្យ​របស់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ថា​ ​បាទ​ ​អ្នក​ដ៏​ចំរើន​ ​ហើយក៏​ដើរចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​នូវ​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636811854785164713
ទៅកាន់ទំព័រ៖