ព្រះត្រៃបិដក ភាគ ១៥

 [​១៥៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅ​ក្នុង​ស្រុក​ឈ្មោះ​ ​សាល​វតិ​កា​នោះ​ ​ព្រមដោយ​ភិក្ខុសង្ឃ​។​ ​សម័យ​នោះ​ឯង​ ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​ ​ក៏​ដើរ​តា​មក្រោយៗ​ ​នៃ​ព្រះមានព្រះភាគ​។​ ​វេលា​នោះ​ ​អ្នក​ផ្ងូត​ទឹក​ឈ្មោះ​រោសិ​កៈ​ ​បាន​យក​សេចក្តី​នេះ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ដល់​លោ​ហិ​ច្ច​ព្រាហ្មណ៍​ថា​ ​សមណព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​គប្បី​បាន​នូវ​កុសលធម៌​ ​លុះ​បាន​នូវ​កុសលធម៌​ហើយ​ ​មិន​គប្បី​ប្រាប់​ដល់​អ្នកដទៃ​ទេ​ ​ព្រោះថា​ ​អ្នកដទៃ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​ ​ដូចជា​បុគ្គល​កាត់​ចំណង​ចាស់​ ​ហើយ​ចងចំណង​ថ្មី​ដទៃ​វិញ​ ​យ៉ាងណាមិញ​ ​សេចក្តី​នេះ​ ​យ៉ាងនោះ​ដែរ​ ​អាត្មាអញ​ ​(​យល់​)​ ​ថា​ ​លោភ​ធម៌​ដ៏​លាមក​ ​អ្នកដទៃ​នឹង​ធ្វើអ្វី​ឲ្យ​អ្នកដទៃ​បាន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ជួយ​ដោះ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​រោសិ​កៈ​ ​កិច្ច​ប៉ុណ្ណេះ​ ​មិនមែន​ជា​ភារៈ​ ​នៃ​តថាគត​ទេ​ ​ម្នាល​រោសិ​កៈ​ ​កិច្ច​ប៉ុណ្ណេះ​ ​មិន​សមគួរ​ដល់​តថាគត​ទេ​។​ ​រួច​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​ដំណើរ​ទៅកាន់​លំនៅ​លោ​ហិ​ច្ច​ព្រាហ្មណ៍​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636811855010687612
ទៅកាន់ទំព័រ៖