ព្រះត្រៃបិដក ភាគ ១៥

លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងនោះ​មែន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​អ្នក​អាស្រ័យ​នៅក្នុង​ស្រុក​សាល​វតិ​កា​ ​មិនមែន​ឬ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងនោះ​មែន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​ជន​ណា​និយាយ​យ៉ាងនេះ​ថា​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​គ្រប់គ្រង​ស្រុក​សាល​វតិ​កា​ ​សួយ​ណា​ដែល​កើតឡើង​ក្នុង​ស្រុក​សាល​វតិ​កា​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ត្រូវ​បរិភោគ​សួយ​នោះ​តែម្នាក់ឯង​ ​មិន​ត្រូវឲ្យ​អ្នកដទៃ​ទេ​ ​(​បើ​)​ ​ជន​នោះ​ ​និយាយ​យ៉ាងនេះ​ ​តើ​ឈ្មោះថា​ ​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ពួក​ញាតិមិត្ត​ ​និង​កម្មករ​ដែល​រស់នៅ​ ​ព្រោះ​អាស្រ័យ​នឹង​អ្នក​ ​ឬក៏​មិនមែនទេ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឈ្មោះថា​ ​អ្នកធ្វើ​សេចក្តី​អន្តរាយ​មែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​(​បើ​)​ ​ជន​នោះ​ឈ្មោះថា​ ​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​តើ​ជន​នោះ​ ​នឹង​ហៅថា​ ​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​ពួក​ញាតិមិត្ត​ទាំងនោះ​ ​ឬមិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ទេ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហៅថា​ ​អ្នក​មិន​អនុគ្រោះ​ដោយ​ប្រយោជន៍​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​(​បើ​)​ ​ជន​នោះ​មិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ហើយ​ ​នឹង​ហៅថា​ ​អ្នក​តាំងចិត្ត​មេត្តា​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636811855508586090
ទៅកាន់ទំព័រ៖