ព្រះត្រៃបិដក ភាគ ១៥

ទៅ​រក​ញាតិមិត្ត​ទាំងនោះ​ ​ឬហៅ​ថា​ ​ជា​សឹកសត្រូវ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហៅថា​ ​សឹកសត្រូវ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​កាលបើ​ចិត្តជា​សឹកសត្រូវ​ ​តាំង​ឡើង​ហើយ​ ​នឹង​ហៅថា​ ​ជន​នោះ​ជា​មិច្ឆាទិដ្ឋិ​ ​ឬ​ជា​សម្មាទិដ្ឋិ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហៅថា​ជា​មិច្ឆាទិដ្ឋិ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​តថាគត​តែង​ពោល​នូវ​គតិ២យ៉ាង​ ​គឺ​នរក១​ ​កំណើត​សត្វតិរច្ឆាន១​ ​គតិ​ណាមួយ​ ​ចំពោះ​ជន​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៥៩​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ក្រែង​ព្រះបាទ​បសេនទិកោសល​ ​គ្រប់គ្រង​ដែន​កាសី​ ​និង​កោសល​ឬ​។​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​លោ​ហិ​ច្ច​ ​ជន​ណា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​គ្រប់គ្រង​ដែន​កាសី​ ​និង​ដែន​កោសល​ ​សួយ​ណា​កើតឡើង​ ​ក្នុង​ដែន​កាសី​ ​និង​កោសល​ ​ព្រះបាទ​បសេនទិកោសល​ ​ត្រូវ​បរិភោគ​សួយ​នោះ​ ​តែមួយ​ព្រះអង្គ​ឯង​ ​មិន​ត្រូវ​ប្រទាន​ដល់​ពួក​ជន​ដទៃ​ទេ​ ​(​បើ​)​ ​ជន​នោះ​ ​និយាយ​យ៉ាងនេះ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636811855774201282
ទៅកាន់ទំព័រ៖