ព្រះត្រៃបិដក ភាគ ១៥

ត្រាស់​ហៅ​ជន​ទាំងនោះ​មក​ ​ទ្រង់​ត្រាស់​ថា​ ​នែអ្នក​រាល់គ្នា​ ​យើង​ចង់​បូ​ជា​មហា​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​យើង​ ​អស់កាលជាយូរអង្វែង​ ​ចូរ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​យល់ព្រម​តាមយើង​។​ ​ពួក​ជន​នោះ​ ​ក៏​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​កាល​នេះ​ ​ជាកាលគួរនឹង​បូ​ជាយ័​ញ្ញ​ហើយ​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​ទ្រង់​បូ​ជាយ័​ញ្ញ​ចុះ​។​ ​ជន​ទាំងឡាយ​ណា​ ​ជា​អាមាត្យ​ ​រាជបរិសទ្យ​ក្នុង​ជនបទ​ ​របស់​ព្រះរាជា​ ​ទោះជា​អ្នក​និគម​ក្តី​ ​ជា​អ្នកជនបទ​ក្តី​។​បេ​។​ ​ពួក​ព្រាហ្មណ៍​មហាសាល​ ​ជា​អ្នក​និគម​ក្តី​ ​ជា​អ្នកជនបទ​ក្តី​។​បេ​។​ ​ពួក​គហបតី​ ​អ្នក​សន្សំទ្រព្យ​ជានិច្ច​ ​ជា​អ្នក​និគម​ក្តី​ ​ជា​អ្នកជនបទ​ក្តី​ ​ព្រះបាទ​មហា​វិជិត​រាជ​ ​ក៏​ទ្រង់​ត្រាស់​ហៅ​ជន​ទាំងឡាយ​នោះ​មក​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​នែអ្នក​រាល់គ្នា​ ​យើង​ចង់​បូ​ជា​មហា​យ័ញ្ញ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​យើង​ ​អស់កាលជាយូរអង្វែង​ ​ចូរ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​យល់ព្រម​តាមយើង​។​ ​ជន​ទាំងនោះ​ ​ក៏​ក្រាបទូល​ថា​ ​បពិត្រមហារាជ​ ​កាល​នេះ​ ​ជាកាលគួរនឹង​បូ​ជាយ័​ញ្ញ​ហើយ​ ​សូម​ព្រះរាជា​ដ៏​ចំរើន​ ​បូ​ជាយ័​ញ្ញ​ចុះ​។​ ​ពួក​ជន​ទាំង៤ពួក​នេះ​ ​ជា​អ្នក​រួម​សេចក្តី​យល់ព្រម​ ​ជា​បរិក្ខារ​នៃ​យ័ញ្ញ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636811780081101885
ទៅកាន់ទំព័រ៖