ព្រះត្រៃបិដក ភាគ ១៥

តើ​នឹង​ចាត់ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​អ្នក​ទាំងឡាយ​ ​និង​ពួក​ជន​ដទៃ​ ​ដែល​រស់នៅ​ដោយសារ​ព្រះបាទ​បសេនទិកោសល​នោះ​ ​ឬមិន​មែនទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាត់ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​។​ ​(​បើ​)​ ​ចាត់ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ​ ​តើ​នឹង​ចាត់ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​ពួក​ជន​ទាំងនោះ​ ​ឬមិន​ចាត់ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ចាត់ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ទេ​។​ ​(​បើ​)​ ​មិន​ចាត់​ជន​នោះ​ ​ថា​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ទេ​ ​តើ​នឹង​ចាត់ថា​ជា​អ្នក​តាំង​មេត្តាចិត្ត​ ​ទៅ​រក​ញាតិមិត្ត​ទាំងនោះ​ ​ឬ​ចាត់ថា​ជា​សឹកសត្រូវ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាត់ថា​ជា​សឹកសត្រូវ​។​ ​កាលបើ​ចិត្តជា​សឹកសត្រូវ​ ​កើតឡើង​ហើយ​ ​តើ​នឹង​ចាត់​ជន​នោះ​ជា​មិច្ឆាទិដ្ឋិ​ ​ឬ​ជា​សម្មាទិដ្ឋិ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាត់ថា​ជា​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​តថាគត​ ​តែង​សំដែង​នូវ​គតិ២យ៉ាង​ ​គឺ​នរក១​ ​កំណើត​សត្វតិរច្ឆាន១​ ​គតិ​ណាមួយ​ ​ចំពោះ​ជន​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៦០​]​ ​ម្នាល​លោ​ហិ​ច្ច​ ​បានឮ​មក​ថា​ ​ជន​ណាមួយ​និយាយ​យ៉ាងនេះ​ថា​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​នៅ​គ្រប់គ្រង​ស្រុក​សាល​វតិ​កា​ ​សួយ​ណា​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636811856035016200
ទៅកាន់ទំព័រ៖