ព្រះត្រៃបិដក ភាគ ១៥

ដែល​កើតឡើង​ ​ក្នុង​ស្រុក​សាល​វតិ​កា​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ត្រូវ​បរិភោគ​សួយ​នោះ​តែម្នាក់ឯង​ ​មិន​ត្រូវឲ្យ​ដល់​ពួក​ជន​ដទៃ​ទេ​ ​(​បើ​)​ ​ជន​នោះ​ ​និយាយ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ពួក​ញាតិមិត្ត​ ​និង​កម្មករ​ដែល​រស់នៅ​ដោយសារ​អ្នក​ ​កាលបើ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​កាលបើ​មិន​អនុគ្រោះ​ដោយ​ប្រយោជន៍​ហើយ​ ​ចិត្តជា​សឹកសត្រូវ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​កាលបើ​ចិត្តជា​សឹកសត្រូវ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​យ៉ាងហ្នឹងហើយ​ ​(​បើ​)​ ​ជន​ណាមួយ​និយាយ​យ៉ាងនេះ​ថា​ ​សមណព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​គប្បី​បានសម្រេច​កុសលធម៌​ ​លុះ​បានសម្រេច​កុសលធម៌​ហើយ​ ​មិន​គប្បី​ប្រាប់​ដល់​បុគ្គល​ដទៃ​ទេ​ ​ព្រោះថា​ ​បុគ្គល​ដទៃ​ ​នឹង​ធ្វើអ្វី​ឲ្យ​បុគ្គល​ដទៃ​បាន​។​ ​ដូច​បុគ្គល​កាត់​ចំណង​ចាស់​ចោលចេញ​។​បេ​។​ ​នឹង​ធ្វើ​។​ ​ជន​ដែល​និយាយ​យ៉ាងនេះ​ ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ពួក​កុលបុត្ត​ ​អ្នក​អាស្រ័យ​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​ ​បាន​ប្រកាស​ស្រេចហើយ​ ​បានសម្រេច​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនោះ​ ​ទាំង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636811856249218452
ទៅកាន់ទំព័រ៖