ព្រះត្រៃបិដក ភាគ ១៥

សោតាបត្តិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្តផល​ខ្លះ​ ​ទាំង​ដល់​ពួក​កុលបុត្រ​ ​(​ដែល​ស្តាប់​ធម្មទេសនា​របស់​ព្រះ​តថាគត​ហើយ​ ​តែ​មិនទាន់​បាន​លុះ​អរិយភូមិ​នៅឡើយ​)​ ​គ្រាន់តែ​បង្អោន​ចិត្ត​ទៅកាន់​ទេវលោក​ ​ដើម្បី​កើត​ក្នុង​ទេវលោក​ ​កាលបើ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​កាលបើ​មិន​អនុគ្រោះ​ដោយ​ប្រយោជន៍​ហើយ​ ​ចិត្តជា​សត្រូវ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​កាលបើ​ចិត្តជា​សត្រូវ​កើត​ប្រាកដហើយ​ ​ជន​នោះ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​តថាគត​ ​តែង​ពោល​នូវ​គតិ២យ៉ាង​ ​គឺ​នរក១​ ​កំណើត​សត្វតិរច្ឆាន១​ ​គតិ​ណាមួយ​ ​ចំពោះ​ជន​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៦១​]​ ​ម្នាល​លោ​ហិ​ច្ច​ ​បានឮ​មក​ថា​ ​ជន​ណាមួយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​នៅ​គ្រប់គ្រង​ដែន​កាសី​ ​និង​កោសល​ ​សួយ​ណា​ដែល​កើតឡើង​ ​ក្នុង​ដែន​កាសី​ ​និង​កោសល​ ​ព្រះបាទ​បសេនទិកោសល​ ​ត្រូវ​សោយ​សួយ​នោះ​ ​តែមួយ​ព្រះអង្គ​ឯង​ ​មិន​ត្រូវ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636811856506243153
ទៅកាន់ទំព័រ៖