ព្រះត្រៃបិដក ភាគ ១៥

ប្រទាន​ដល់​ពួក​ជន​ដទៃ​ទេ​ ​ជន​ដែល​និយាយ​យ៉ាងនេះ​ ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​រាជបរិពារ​ ​គឺ​ពួកអ្នករាល់គ្នា​ ​និង​ពួក​ជន​ឯទៀត​ ​ដែល​រស់នៅ​ដោយសារ​ព្រះបាទ​បសេនទិកោសល​ ​កាលបើ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ​ ​ឈ្មោះថា​ជា​អ្នក​មិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​កាលបើ​មិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ហើយ​ ​ចិត្តជា​សឹកសត្រូវ​ ​ឈ្មោះថា​ ​កើត​ប្រាកដ​ឡើង​ ​កាលបើ​ចិត្តជា​សឹកសត្រូវ​ ​កើត​ប្រាកដហើយ​ ​ជន​នោះ​ ​ឈ្មោះថា​ជា​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​យ៉ាងហ្នឹងហើយ​ ​(​បើ​)​ ​ជន​ណាមួយ​ ​និយាយ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​ ​គប្បី​បានសម្រេច​កុសលធម៌​ ​លុះ​បានសម្រេច​កុសលធម៌​ហើយ​ ​មិន​គប្បី​ប្រាប់​បុគ្គល​ឯទៀត​ទេ​ ​ព្រោះថា​ ​បុគ្គល​ឯទៀត​ ​នឹង​ធ្វើអ្វី​ឲ្យ​បុគ្គល​ឯទៀត​បាន​។​ ​ដូចជា​បុគ្គល​កាត់​ចំណង​ចាស់​ចោលចេញ​ហើយ​ ​ចងចំណង​ថ្មី​ដទៃទៀត​ឡើងវិញ​ ​ដូច្នេះ​ឯង​ ​ខ្ញុំ​យល់ថា​ ​លោភ​ធម៌​ ​ជា​អំពើ​ដ៏​លាមក​ ​ព្រោះ​ហេតុ​ថា​ ​បុគ្គល​ឯទៀត​ ​នឹង​ធ្វើអ្វី​ឲ្យ​បុគ្គល​ឯទៀត​កើត​។​ ​ជន​ដែល​និយាយ​យ៉ាងនេះ​ ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ពួក​កុលបុត្រ​ ​ដែល​អាស្រ័យ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636811856714705076
ទៅកាន់ទំព័រ៖