ព្រះត្រៃបិដក ភាគ ១៥

នូវ​ធម្មវិន័យ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​បានសម្រេច​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ខ្លះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្តផល​ខ្លះ​ ​ទាំង​ដល់​ពួក​កុលបុត្រ​ ​(​ដែល​បាន​ស្តាប់​ធម្មទេសនា​របស់​តថាគត​ហើយ​ ​តែ​មិនទាន់​បាន​លុះ​អរិយភូមិ​នៅឡើយ​)​ ​គ្រាន់តែ​បង្អោន​ចិត្ត​ទៅកាន់​ទេវលោក​ ​ដើម្បី​កើត​ក្នុង​ទេវលោក​ ​កាលបើ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​កាលបើ​មិន​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ចិត្តជា​សឹកសត្រូវ​ ​ឈ្មោះថា​ ​កើត​ប្រាកដ​ឡើង​ ​កាលបើ​ចិត្តជា​សឹកសត្រូវ​កើតឡើង​ហើយ​ ​ជន​នោះ​ ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​តថាគត​ ​តែង​ពោល​នូវ​គតិ២យ៉ាង​ ​គឺ​នរក១​ ​កំណើត​សត្វតិរច្ឆាន១​ ​គតិ​ណាមួយ​ ​ចំពោះ​ជន​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៦២​]​ ​ម្នាល​លោ​ហិ​ច្ច​ ​គ្រូ​ទាំង៣ពួក​នេះ​ ​ដែល​គួរ​ដល់​ការចោទប្រកាន់​បាន​ក្នុង​លោក​ ​មួយទៀត​ ​ជន​ណា​ ​ចោទប្រកាន់​ពួក​គ្រូ​ ​ដែល​មាន​សភាព​យ៉ាងនេះ​ ​ការចោទប្រកាន់​នោះ​ជាការពិតប្រាកដ​ ​ប្រកបដោយ​ធម៌​ ​ឥត​ទោស​ទេ​ ​គ្រូ​ទាំង៣ពួក​នោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​លោ​ហិ​ច្ច​ ​គ្រូ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636811857042593830
ទៅកាន់ទំព័រ៖