ព្រះត្រៃបិដក ភាគ ១៥

ឧបមា​យ៉ាងណា​ ​បុគ្គល​ដែល​និយាយ​ថា​ ​ខ្ញុំ​ ​(​យល់​)​ថា​ ​លោភ​ធម៌​ ​ជា​ធម៌​លាមក​ ​បុគ្គល​ដទៃ​ដូចម្តេច​ ​នឹង​ធ្វើអ្វី​ឲ្យ​បុគ្គល​ដទៃ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​នេះឯង​ជា​គ្រូ​ទី១​ ​ដែល​គួរ​ដល់​ការចោទប្រកាន់​បាន​ក្នុង​លោក​ ​បើ​អ្នកណា​ចោទប្រកាន់​គ្រូ​ ​មាន​សភាព​ដូច្នោះ​ ​ការចោទប្រកាន់​នោះ​ ​ជាការពិតប្រាកដ​ ​ប្រកបដោយ​ធម៌​ ​ឥតមាន​ទោស​ទេ​។​
 [​១៦៣​]​ ​ម្នាល​លោ​ហិ​ច្ច​ ​សេចក្តី​តទៅទៀត​ថា​ ​គ្រូ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​គ្រូ​នោះ​ ​មិនទាន់​បានសម្រេច​នៅឡើយ​។​ ​គ្រូ​នោះ​ ​មិនទាន់​បានសម្រេច​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​ហើយ​សំដែងធម៌​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដូច្នេះ​។​ ​សាវ័ក​ទាំងនោះ​ ​របស់​គ្រូ​នោះ​ ​ក៏​ស្តាប់​ ​ផ្អៀង​ត្រចៀក​ស្តាប់​ ​តាំងចិត្ត​ប្រុង​ស្តាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​នាំគ្នា​ប្រព្រឹត្ត​គេចវេះ​ចេញ​ ​ចាក​ពាក្យ​ប្រដៅ​របស់​គ្រូ​ទេ​។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636811857564303670
ទៅកាន់ទំព័រ៖