ព្រះត្រៃបិដក ភាគ ១៥

 [​១៦៤​]​ ​ម្នាល​លោ​ហិ​ច្ច​ ​សេចក្តី​តទៅទៀត​ថា​ ​គ្រូ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​គ្រូ​នោះ​ ​មិនទាន់​បានសម្រេច​នៅឡើយ​។​ ​គ្រូ​នោះ​ ​មិនទាន់​បានសម្រេច​សាមញ្ញគុណ​នោះ​ ​ហើយ​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដូច្នេះ​។​ ​សាវ័ក​ទាំងនោះ​ ​របស់​គ្រូ​នោះ​ ​ក៏​មិន​ស្តាប់​ ​មិន​ផ្អៀង​ត្រចៀក​ស្តាប់​ ​មិន​តាំងចិត្ត​ប្រុង​ស្តាប់​ ​ដើម្បីឲ្យ​ដឹង​ច្បាស់​ទេ​ ​មានតែ​នាំគ្នា​ប្រព្រឹត្ត​គេចវេះ​ចេញ​ ​ចាក​ពាក្យ​ប្រដៅ​របស់​គ្រូ​ ​គ្រូ​នោះ​ ​គួរឲ្យ​អ្នកផង​ចោទប្រកាន់​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​សាមញ្ញគុណ​ណា​ ​ប្រយោជន៍​នៃ​សាមញ្ញគុណ​នោះ​ ​លោក​មិនបាន​សម្រេច​នៅឡើយ​ ​លោក​មិនទាន់​សម្រេច​សាមញ្ញគុណ​នោះ​ ​ហើយ​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ថា​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​អំពើ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដូច្នេះ​។​ ​សាវ័ក​ទាំងនោះ​ ​របស់​គ្រូ​នោះ​ ​ក៏​មិន​ស្តាប់​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636811858047401302
ទៅកាន់ទំព័រ៖