ព្រះត្រៃបិដក ភាគ ១៥
មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូ បុគ្គលកាត់ចំណងចាស់ចេញហើយ ចងចំណងថ្មីដទៃឡើងវិញ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃ នឹងជួយធ្វើអ្វី ដល់បុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះជាគ្រូទី៣ ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។ ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះឯង ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូទាំងឡាយ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។
[១៦៥] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រូណាមួយ ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោក តើមានឬទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច គ្រូដែលមិន
ID: 636811858315506637
ទៅកាន់ទំព័រ៖