ព្រះត្រៃបិដក ភាគ ១៥

 [​១០​]​ ​ព្រះបាទ​មហា​វិជិត​ ​ប្រកបដោយ​អង្គ៨ប្រការ​ ​គឺ​ព្រះអង្គ​មាន​ព្រះ​ជាតិ​ល្អ​ ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ព្រះបិតា​ ​ប្រសូត​ចាក​ព្រះ​គភ៌​ដ៏​បរិសុទ្ធ​អំពី​តំណ​ ​នៃ​អយ្យកោ​ ​អយ្យិកា​ ​ជា​គំរប់៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​បាន១​ ​ព្រះអង្គ​មាន​ព្រះ​រូបល្អ​ ​គួរ​រមិលមើល​។​បេ​។​ ​ព្រះ​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​ចង់​មើល​មិនលែង១​ ​ព្រះអង្គ​ ​ជា​ស្តេច​ស្តុកស្តម្ភ​ ​មាន​ព្រះរាជទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មាន​ធនធាន​ ​នឹង​ធញ្ញា​ហារ​ច្រើន​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​ដ៏​បរិបូណ៌១​ ​ព្រះអង្គ​មាន​រេហ៍ពល​ ​ប្រកបដោយ​ចតុរង្គសេនា​ ​ដែល​ស្តាប់​បង្គាប់​ ​ធ្វើតាម​ព្រះរាជ​ឱវាទ​ ​(​ទ្រង់​ទូន្មាន​មនុស្ស​ទាំងឡាយ​)​ ​ព្រះអង្គ​មាន​តេជានុភាព​ ​ហាក់ដូចជា​ដុត​បំផ្លាញ​នូវ​ពួក​សត្រូវ​ ​ដោយ​រាជ​ឥស្សរិយយស១​ ​ព្រះអង្គ​ ​មាន​ព្រះរាជ​សទ្ធា​ ​ជា​ទាយក​ ​ជា​ទាន​បតិ​ ​មិនបាន​បិទទ្វារ​ ​ព្រះអង្គ​ដូចជា​អណ្តូង​ទឹក​ ​សម្រាប់​ផឹក​របស់​សមណព្រាហ្មណ៍​ ​និង​មនុស្សកំព្រា​ ​អ្នកដំណើរ​ ​មនុស្ស​អ្នក​ពណ៌នា​ ​(​គុណ​របស់​ទាន​)​ ​ហើយ​សូម​ ​និង​យាចក​ទាំងឡាយ​ ​រមែង​ទ្រង់​ធ្វើ​នូវ​បុណ្យ១​ ​ព្រះអង្គ​ជា​ពហុស្សូត​ ​គឺ​ទ្រង់​បាន​រៀនសូត្រ​ស្តាប់​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636811780420461295
ទៅកាន់ទំព័រ៖