ព្រះត្រៃបិដក ភាគ ១៥

គួរ​ដល់​ការចោទប្រកាន់​ក្នុង​លោក​មាន​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​គ្រូ​ដូចម្តេច​ ​ដែល​មិន​គួរ​ដល់​ការចោទប្រកាន់​ ​ក្នុង​លោក​។​ ​ម្នាល​លោ​ហិ​ច្ច​ ​ព្រះ​តថាគត​ ​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​ផង​ចុះ​)​។​បេ​។​ ​ម្នាល​លោ​ហិ​ច្ច​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សីល​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​បាន​ដល់​នូវ​បឋមជ្ឈាន​។​ ​ម្នាល​លោ​ហិ​ច្ច​ ​សាវ័ក​ ​រមែង​សម្រេច​នូវ​គុណវិសេស​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​នៃ​សាស្តា​ណា​។​ ​ម្នាល​លោ​ហិ​ច្ច​ ​សាស្តា​នេះឯង​ ​មិន​គួរ​ដល់​ការចោទប្រកាន់​ ​ក្នុង​លោក​ឡើយ​ ​បើ​អ្នកណា​ចោទប្រកាន់​សាស្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ការចោទប្រកាន់​នោះ​ ​ជា​ការ​មិន​ពិតប្រាកដ​ ​មិន​ប្រកបដោយ​ធម៌​ ​ប្រកបដោយ​ទោស​វិញ​។​បេ​។​ ​ភិក្ខុ​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​។​ ​នូវ​តតិយជ្ឈាន​។​ ​នូវ​ចតុត្ថជ្ឈាន​។​ ​ម្នាល​លោ​ហិ​ច្ច​ ​សាវ័ក​ ​ដែល​សម្រេច​ ​នូវ​គុណវិសេស​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​នៃ​សាស្តា​ណា​។​ ​ម្នាល​លោ​ហិ​ច្ច​ ​សាស្តា​នេះឯង​ ​មិន​គួរ​ដល់​ការចោទប្រកាន់​ ​ក្នុង​លោក​ឡើយ​ ​បើ​បុគ្គល​ណា​ ​ចោទប្រកាន់​សាស្តា​ ​មាន​សភាព​យ៉ាងនេះ​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636811858551560138
ទៅកាន់ទំព័រ៖