ព្រះត្រៃបិដក ភាគ ១៥

ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៅទៀត មិនមានឡើយ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ។
 [១៦៦] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន បុរសចាប់សក់បុរសផងគ្នា ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ ទាញ
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636811858874958635
ទៅកាន់ទំព័រ៖