ព្រះត្រៃបិដក ភាគ ១៥
តេវិជ្ជសូត្រ ទី១៣
[១៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះមនសាកត របស់កោសលជនបទ។ ឮថា ព្រះមានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើង នៃមនសាកតគ្រាម ជិតស្រុកមនសាកតនោះ។
[១៦៨] សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះល្បីល្បាញច្រើននាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះ ឈ្មោះអ្វីខ្លះ គឺឈ្មោះវង្គីព្រាហ្មណ៍
(១) តារុក្ខព្រាហ្មណ៍
(២) បោក្ខរសាតិព្រាហ្មណ៍
(៣) ជាណុសោនិព្រាហ្មណ៍
(៤) តោទេយ្យព្រាហ្មណ៍
(៥) និងពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ។
(១) អដ្ឋកថា ថា នៅក្នុងក្រុងឈ្មោះឱបសាទ។ (២) នៅក្នុងក្រុង ឈ្មោះឥច្ឆានង្គលៈ។ (៣) នៅក្នុងក្រុង ឈ្មោះឧក្កដ្ឋ។ (៤) នៅក្នុងក្រុង ឈ្មោះសាវត្ថី។ (៥) នៅក្នុងក្រុងតុទិគ្រាម។
ID: 636811859805481858
ទៅកាន់ទំព័រ៖