ព្រះត្រៃបិដក ភាគ ១៥

គ្រានោះ​ ​ពួក​មាណព​ ​ជា​វា​សេដ្ឋ​គោត្រ​ ​និង​ភារ​ទ្វា​ជ​គោត្រ​ ​កំពុង​នាំគ្នា​ដើរ​ត្រសង​ចុះឡើង​ ​ឲ្យ​ស្រួល​ជើង​ ​(​ដើម្បី​បន្ទោបង់​សេចក្តី​រួយ​ស្រពន់​)​ ​ក៏​កើត​ពាក្យ​ជជែកគ្នា​ ​អំពី​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​ឡើង​។​ ​វា​សេដ្ឋ​មាណព​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​បាន​ ​ផ្លូវ​នេះឯង​ ​ដែល​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​។​ ​ចំណែកខាង​ភារ​ទ្វា​ជ​មាណព​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ផ្លូវ​នេះឯង​ ​ដែលតា​រុក្ខ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​។​ ​វា​សេដ្ឋ​មាណព​ ​មិន​អាច​ដើម្បី​ញុំាង​ភារ​ទ្វា​ជ​មាណព​ឲ្យ​ចូលចិត្ត​បាន​ ​ចំណែក​ភារ​ទ្វា​ជ​មាណព​ ​ក៏​មិន​អាច​ដើម្បី​ញុំាង​វា​សេដ្ឋ​មាណព​ ​ឲ្យ​ចូលចិត្ត​បាន​ដែរ​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636811860048785775
ទៅកាន់ទំព័រ៖