ព្រះត្រៃបិដក ភាគ ១៥

 [​១៧០​]​ ​គ្រានោះ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វា​សេដ្ឋ​មាណព​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលដែល​យើងខ្ញុំ​កំពុង​នាំគ្នា​ដើរ​ត្រសង​ចុះឡើង​ ​ឲ្យ​ស្រួល​ជើង​ ​ក៏​កើត​សំដី​ជជែកគ្នា​ ​អំពី​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​ ​ក្នុង​ទី​ហ្នឹង​ ​ខ្ញុំ​ព្រះអង្គ​ពោល​យ៉ាងនេះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​បាន​ ​ផ្លូវ​នេះឯង​ ​ដែល​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​ ​ចំណែកខាង​ភារ​ទ្វា​ជ​មាណព​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នេះឯង​ជា​ផ្លូវត្រង់​ ​នេះឯង​ជា​ផ្លូវ​ទៀងទាត់​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ផ្លូវ​នេះឯង​ ​ដែលតា​រុក្ខ​ព្រាហ្មណ៍​ ​បាន​សំដែង​ប្រាប់​ ​បពិត្រ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636811860553444639
ទៅកាន់ទំព័រ៖