ព្រះត្រៃបិដក ភាគ ១៥

តែថា​ ​ផ្លូវ​ទាំងអស់​នោះ​ ​សុទ្ធតែ​ស្រោចស្រង់​សត្វ​ ​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច​ផ្លូវ​ដ៏​ច្រើន​ ​ជិត​ស្រុក​ ​ឬ​និគម​ ​ទោះបីជា​ផ្លូវ​ផ្សេង​ៗ​គ្នា​មែន​ ​ប៉ុន្តែ​ផ្លូវ​នោះ​ ​សុទ្ធតែ​មូលមក​រក​ស្រុក​ទាំងអស់​ ​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ទាំងឡាយ​ ​គឺ​ពួ​ក​អទ្ធរិយ​ព្រាហ្មណ៍​ ​ពួក​តិ​ត្តិ​រិយ​ព្រាហ្មណ៍​ ​ពួ​ក​ឆន្ទោ​ក​ព្រាហ្មណ៍​ ​ពួ​កពវ្ហរិ​ធ​ព្រាហ្មណ៍​ ​បញ្ញត្ត​ផ្លូវ​ទាំង​ឡាយ​ផ្សេង​ៗ​គ្នា​ ​ក៏​ពិតមែនហើយ​ ​តែ​ផ្លូវ​ទាំងអស់​នោះ​ ​សុទ្ធតែ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​នាំ​អ្នកប្រតិបត្តិ​តាមផ្លូវ​នោះ​ ​ឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្ម​ ​ដូច្នោះឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​និយាយ​ថា​ ​ផ្លូវ​របស់​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​ផ្លូវ​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​អ្នក​និយាយ​ថា​ ​ផ្លូវ​របស់​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​ផ្លូវ​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​និយាយ​ថា​ ​ផ្លូវ​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​ផ្លូវ​ទាំងនោះ​ ​រមែង​ស្រោចស្រង់​សត្វ​បាន​។​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636811861070424209
ទៅកាន់ទំព័រ៖