ព្រះត្រៃបិដក ភាគ ១៥

 [​១៧១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​សួរ​ថា​ ​ម្នាល​វា​សេដ្ឋ​ ​ចុះ​បណ្តា​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​តើមាន​នរណា​មួយ​ ​ទោះបី​ព្រាហ្មណ៍​ម្នាក់​ក្តី​ ​ដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ ​ដែរ​ឬទេ​។​ ​វា​សេដ្ឋ​មាណព​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ឃើញ​នូវ​ព្រហ្ម​នោះ​ ​មិន​មាន​ទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​ចុះ​បណ្តា​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​តើមាន​នរណា​មួយ​ ​សូម្បីតែ​អាចារ្យ​ម្នាក់​ ​ដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ឃើញ​នូវ​ព្រហ្ម​នេះ​ ​មិន​មាន​ទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​ចុះ​បណ្តា​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​តើមាន​នរណា​មួយ​ ​សូម្បីតែ​អាចារ្យ​ជា​ប្រធាន​លើ​អាចារ្យ​ ​ដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែក​របស់​ខ្លួន​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ឃើញ​នូវ​ព្រហ្ម​នេះ​ ​មិន​មាន​ទេ​។​ ​ម្នាល​វា​សេដ្ឋ​ ​ចុះ​បណ្តា​ពួក​ព្រាហ្មណ៍​ ​ដែល​បានសម្រេច​ត្រៃវិជ្ជា​ ​តើមាន​នរណា​មួយ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636811861322638635
ទៅកាន់ទំព័រ៖